(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ» សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញតាមប្រព័ន្ធអនឡាញ (ZOOM)។

សិក្ខាសាលានេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងវត្តមានរបស់សិក្ខាកាមតំណាងសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ប្រមាណសរុបចំនួន ២៥០នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងគណនេយ្យ និងសវនកម្មនៅកម្ពុជា ដល់នាយកក្រុមហ៊ុន សហគ្រាស ប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញ និងអ្នកដែលមានការទទួលខុសត្រូវលើកិច្ចការងារគណនេយ្យរបស់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖