(ភ្នំពេញ)៖ នៅវេលាម៉ោង ៧៖៣០នាទីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅដល់កន្លែងរៀបចំកម្មវិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តមឿងចារ្យលិខិតារាម ស្ថិតនៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ។

កម្មវិធីនេះ Fresh News មិនអាចធ្វើការផ្សាយផ្ទាល់បានទេ ដោយសារនៅទីនោះមិនមានសេវាអ៉ិនធើណែត ប៉ុន្តែនឹងចាក់ផ្សាយទាំងស្រុង ក្រោយកម្មវិធីបញ្ចុះខណ្ឌសីមាបានបញ្ចប់។

សូមជំរាបថា បន្ទាប់ពីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា នៅក្នុងខេត្តតាកែវ សម្តេចតេជោ ហ៊ុន​ សែន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ក៏នឹងអញ្ជើញសម្ពោធរោងចក្រទី១០០ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុផងដែរ៕