(ប៊ែលហ្សិក)៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងមនុស្ស ៤០នាក់ផ្សេងទៀតបាន​​រងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងប៉ះទង្គិចគ្នា នៅក្នុងទីក្រុង Hermalle-sous-Huy ប្រទេសប៊ែលហ្សិក នេះបើយោង​តាម​ការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃទី០៦ ខែមិថុនា។

យោងតាមការបញ្ជាក់ពីអភិបាលក្រុង Hermalle-sous-Huy បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយបានបើក​​ទៅ​បុក​រថភ្លើងដឹកទំនិញមួយគ្រឿងទៀតពីក្រោយពេញទំហឹងតែម្ដង ក្នុងល្បឿនលឿន ដែលជាហេតុនាំឲ្យ​រថភ្លើងទាំង​ពីរ​រងការខូចខាតទាំងខ្លាំង និងបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួស៕