(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៤.៤លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៥,៨ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ម៉ឺននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៤៧៣,៧៣៣នាក់ (ស្លាប់ ៤៣,១៤៦នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤២៣,៨៧៣នាក់ (ស្លាប់ ១៥៨,០៣៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៨៣៣,០០៨នាក់ (ស្លាប់ ៣៦,៣៥៧នាក់)
* ថៃ ឆ្លងចំនួន ៤,៦៧៩,០២២នាក់ (ស្លាប់ ៣២,៧៣៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៩៤០,២០១នាក់ (ស្លាប់ ៦២,៨១៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨៩២,៩៤៧នាក់ (ស្លាប់ ១,៦១៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦២១,៦៨៦នាក់ (ស្លាប់ ១៩,៤៥៥នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៦,២៣៧នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៥,៧៩៩នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៨៤៩នាក់ (ស្លាប់ ៣,០៥៦នាក់)៕