(តូក្យូ, ជប៉ុន)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបពិភាក្សាការងារជាមួយលោក ឆាឡែស មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក ឆាឡែស មីឆែល កំពុងអញ្ជើញចូលរួមពិធីបុណ្យសព លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕