(ភ្នំពេញ)៖ ទោះបីជាបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ត្រូវបានរាជរដ្ឋាភិបាលហាមឃាត់មិនឱ្យប្រើប្រាស់ នាំចូល និងចែកចាយលក់ក៏ដោយ ក៏នៅតែមានការផ្សព្វផ្សាយលក់ផលិតផលទាំងនេះ តាមបណ្តាញព័ត៌មានសង្គមផ្សេងៗជាហូរហែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់សម្ព័ន្ធកម្ពុជាដើម្បី ប្រយុទ្ធនឹងជំងឺមិនឆ្លង និងអង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះអ្នកផលិតបារីអេឡិចត្រូនិក បានផលិតទឹកសូលុយស្យុងរសជាតិ ដោយភ្ជាប់ ទៅនឹងម៉ាកផលិតផលមួយចំនួនដែលយុវជន និងកុមារបានស្គាល់ស្រាប់។

ទាំងនេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា គោលដៅនៃផលិតផលបារីអេឡិចត្រូនិកនេះ គឺទាក់ទាញអ្នកជក់ថ្មីដែលជាយុវជន និងកុមារ ស្របពេលដែលមនុស្សកំពុង មានទំនោរ បោះបង់ទម្លាប់ប្រើប្រាស់បារីធម្មតា៕

ខាងក្រោមនេះជាចេញសេចក្តីប្រកាសព័ត៌មានរួម៖