(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំមន្ត្រី មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងដែលបានជន់លិចដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។

បន្ទាប់ពីបានចុះពិនិត្យពីស្ថានការណ៍ទីតាំង ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៦ ខែកញ្ញា, លោកអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហកាជាមួយ អាជ្ញាធរមូលដ្ឋានធ្វើការសិក្សាឡើងវិញនូវចំណុចខ្វះខាត និងធ្វើការជួសជុលកែលម្អផ្លូវថ្នល់ដែលបានរងផលប៉ះពាល់ ដោយសារជំន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលា ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា ក្រោយមានភ្លៀងធ្លាក់មួយមេធំនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានបង្កឲ្យជនលិចផ្ទះសម្បែង និងផ្លូវថ្នល់ជាច្រើនកន្លែងក្នុងក្រុងកំពង់ចាម ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកជំនន់ទឹកភ្លៀងខាងលើបានស្រកទៅវិញអស់៕