(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកាន់មាតុប្រទេសវិញ។

សូមជម្រាបថា បន្ទាប់បញ្ចប់បេសកកម្មចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក, បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព នៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះ៕