(ភ្នំពេញ)៖ គិតចាប់ពីម៉ោង៣រសៀល ថ្ងៃទី២៧ ដល់ម៉ោង៣រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន៩ករណីទៀត ពាក់ព័ន្ធនឹងការសុំអន្តរាគមន៍ឱ្យស្វែងរក និងសង្គ្រោះជនបរទេស ចំនួន១៧នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ក្នុងចំណោមបណ្តឹងទាំងនោះមាន នៅខេត្តកណ្តាល៣ករណី ឧត្តរមានជ័យ១ករណី ព្រះសីហនុ២ករណី ស្វាយរៀង២ករណី និងរាជធានីភ្នំពេញ១ករណី។

គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង បានទទួលសំណើសរុបចំនួន៣៦៨ករណី ក្នុងនោះក៏មានការបើកការស្រាវជ្រាវបឋមចំនួន១៨០ករណីផងដែរ និងរកឃើញជនរងគ្រោះ៣៧៨នាក់ ជាមួយនឹងការឃាត់ខ្លួនជនល្មើសចំនួន៥៣នាក់៕