(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបន្ថែមសមាសសភាព ក្រុមការងារបង្ក្រាបការលេងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។

តាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានតែងតាំងលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយតែងតាំងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន១២រូប៕