(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី បានបន្តចុះពិនិត្យមើលស្ថានភាពជំនន់ និងបានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ដែលបានរងជំនន់ ទឹកភ្លៀង ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកបវេល ស្រុកភ្នំព្រឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក សុខ លូ ក៏បានថ្លែងនូវការអរគុណ និងកោតសរសើរដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានត្រៀម កម្លាំងប្រចាំជួយជម្លៀស ប្រជាពល
រដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព បានទាន់ពេលវេលា បើសិនជាស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ។

តែទោះជាយ៉ាងណាជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង បានប៉ះពាល់កន្លែង មួយចំនួន ហើយក៏មានកន្លែងមួយចំនួនទៀតពុំទាន់ប៉ះពាល់ធ្ងន់ធ្ងរខ្លាំងនៅឡើយទេ៕