(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនមន្ដ្រីនគរបាល ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

ថវិកាដែលជាការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីនោះ ត្រូវបានលោកឧត្តមសេនីយ៍ទោ លឹម សុខាភក្ដី និងលោកឧត្តមសេនីយ៍ត្រី គី គឹមលី អនុប្រធាននាយកដ្ឋាន យកទៅប្រគល់ជូនលោកអនុសេនីយ៍ឯក សុខ ភិរម្យ នាយរងផ្នែក នៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជនសហគ្រាសគ្រឹះស្ថាន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លឹម សុខាភក្ដី ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជូនដល់លោកអនុសេនីយ៍ឯក សុខ ភិរម្យផងដែរ និងជូនពរឲ្យឆាប់ជាសះស្បើយ៕