(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត និងក្រៅខេត្តឲ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ រដ្ឋបាលខេត្តកំពត បានកំណត់រៀបចំពិធីប្រណាំងទូក «ង» ខ្នាតប្រពៃណី ស្ថិតលើដងព្រែកកំពុងបាយ (ព្រែកកំពត) ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់សាលាខេត្តកំពត៖