បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ០១ ខែតុលានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣៤.៤លាននាក់ និងស្លាប់ជាង៣៥.៨ម៉ឺននាក់ (Video inside)
01-10-2022 13:02
(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៤.៤លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៥,៨ម៉ឺននាក់ដែរ។
ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៤៧៩,៣៥៦នាក់ (ស្លាប់ ៤៣,១៤៨នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤៣១,៦២៤នាក់ (ស្លាប់ ១៥៨,១១២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៨៤០,៨៧៩នាក់ (ស្លាប់ ៣៦,៣៧៤នាក់)
* ថៃ ឆ្លងចំនួន ៤,៦៨១,៣០៩នាក់ (ស្លាប់ ៣២,៧៦៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៩៤៨,០៤០នាក់ (ស្លាប់ ៦២,៩៤៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៩០៧,៩០៧នាក់ (ស្លាប់ ១,៦១៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦២២,៨០២នាក់ (ស្លាប់ ១៩,៤៥៨នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៦,២៣៧នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៥,៨៦០នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៨៧៧នាក់ (ស្លាប់ ៣,០៥៦នាក់)៕