(ភ្នំពេញ)៖ ក្រោយទទួលបានប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ទីស្តីការគណៈរដ្ឋមន្ត្រី ដាក់ចេញគោលការណ៍លើការអនុវត្តនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅភូមិសាស្ត្រខេត្តសៀមរាប។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។