(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រចាំការល្បាតត្រួតពិនិត្យលើផ្លូវល្បឿនលឿន បានអន្ដរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយបន្ទាន់៥ករណី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ ពេលកំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន។

លោកវរសេនីយ៍ឯក វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលដឹកនាំកម្លាំងប្រចាំការលើផ្លូវល្បឿនលឿននេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ៥ករណីនេះសុទ្ធតែបញ្ហាខូចម៉ាស៉ីន។

លោកបានបន្ដថា នៅថ្ងៃនេះកម្លាំងសមត្ថកិច្ចក៏បានអប់រំណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋដែលពួកគាត់ ពីការប្រើប្រាសផ្លូវល្បឿនលឿន និងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ភ្នំពេញ-ព្រះសីហនុ បន្ដប្រុងប្រយ័ត្នជាប់ជានិច្ចនៅពេលធ្វើដំណើរ ហើយជៀសវាងឲ្យបាននូវការប្រើប្រាស់ល្បឿនលើសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕