(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨​ ខែតុលា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន២នាក់ ខណៈអ្នកជាសះស្បើយ២នាក់

២៖ កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ ធ្លាក់ចូលសមុទ្រខាងកើត

៣៖ សេចក្ដីព្រាងច្បាប់ថវិកាជាតិ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះអាចសម្រេចបានកំណើន៥.៤% និងឆ្នាំ២០២៣ ក្នុងរង្វង់៦.៦% ទោះបីរងវិបត្ដិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

៤៖ IAEA: ពិភពលោក កំពុងដកដង្ហើមធំ ជុំវិញលទ្ធភាពនៃការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើង

៥៖ រាជរដ្ឋាភិបាលអះអាងថា ស្ថានភាពបំណុល របស់កម្ពុជា នៅតែ ស្ថិតក្នុងកម្រិតហានិភ័យទាប បើទោះបីជាកម្ចីកើនឡើង

៦៖ ជប៉ុន ស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចចរចាទិញមីស៊ីលគ្រូស Tomahawk ពីសហរដ្ឋអាមេរិក

៧៖ ឆ្នាំ២០២៣ ពន្ធដារត្រូវប្រមូលចំណូលឲ្យបាន ៣៥៧១លានដុល្លារ កើន២៦.៧%, មេពន្ធដារប្តេជ្ញាប្រឹងប្រែង ឱ្យអស់ពីលទ្ធភាព បំពេញបេសកកម្ម ដោយមិនរារែក !

៨៖ កូរ៉េខាងត្បូង មិនបានបញ្ជូនអាវុធ ដែលអាចសម្លាប់ជីវិតមនុស្សឱ្យអ៊ុយក្រែន ទេ, នេះបើតាមលោក Yoon Suk-yeol

៩៖ សេចក្តីព្រាងច្បាប់ថវិកា ២០២៣៖ រដ្ឋាភិបាលគ្រោងចំណាយជាង ៩.៦ពាន់លានដុល្លារ កើន ១៣%

១០៖ លោក ពូទីន និយាយថា លោកខាងលិចកំពុងលេងល្បែង «គ្រោះថ្នាក់ បង្ហូរឈាម និងកខ្វក់» លើបញ្ហាអ៊ុយក្រែន

១១៖ អង្គគណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១»

១២៖ មីយ៉ាន់ម៉ា ព្រមានអាស៊ានថា ការដាក់សម្ពាធដើម្បីសន្តិភាព នឹងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ

១៣៖ គណៈរដ្ឋមន្ត្រី អនុម័តលើ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

១៤៖ កូរ៉េខាងត្បូង-អាមេរិក នឹងធ្វើសមយុទ្ធយោធាទ័ពអាកាស នៅសប្តាហ៍ក្រោយ ជាមួយវត្តមានយន្តហោះសរុប ២៤០គ្រឿង

១៥៖ បណ្ឌិត ហ៊ុន ម៉ាណែត៖ ចង់ដឹងអត្តចរិតខ្ញុំ ទៅសួរអ្នកស្គាល់ខ្ញុំ មិនគួរទៅសួរអ្នកនៅរាប់ពាន់គីឡូ មិនធ្លាប់ជួបគ្នានោះទេ

១៦៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រិះគន់រុស្ស៉ី ចំពោះការខ្ជះខ្ជាយពេលវេលា របស់ក្រុមប្រឹក្សាសន្តិសុខ UN

- ព័ត៌មាន Fresh News Plus

១៖ ពេលនេះ Elon Musk ឡើងកាន់កាប់ Twitter ដោយខ្លួនឯង និងបានដកនាយកប្រតិបត្តិ និងប្រធានហិរញ្ញវត្ថុចេញពីតំណែង

២៖ Google រងការផាកពិន័យខ្ទង់ ១១៣លានដុល្លារនៅឥណ្ឌាជុំវិញការប្រើអំណាច Play Store

៣៖ ប្រាក់ចំណូលត្រីមាសមុននេះ Apple រកបាន ជាង ៩០ពាន់លានដុល្លារ ខណៈក្រុមហ៊ុនយក្សផ្សេងៗប្រឈមមុខនឹងការខាតបង់

៤៖ តារាល្បីរបស់អាមេរិក Kanye West ខាតបង់ប្រាក់ ២ពាន់លានដុល្លារក្នុងមួយប៉ប្រិចភ្នែក ដោយសារតែមាត់ឥតគម្រប

៥៖ កីឡាករប្រដាល់អ៊ុយក្រែន Lomachenko វិលត្រឡប់ចូលសង្វៀនវិញ បន្ទាប់ពីចូលរួមប្រយុទ្ធ ដើម្បីប្រទេសរបស់ខ្លួន

៦៖ F1 និងទីក្រុងម៉ិកស៊ិក សម្រេចបន្តកិច្ចសន្យា ៣ឆ្នាំទៀត រៀបចំការប្រណាំងដល់ឆ្នាំ២០២៥


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)