(វ៉ាទីកង់)៖​ រយៈពេលកាន់តំណែងជាសម្តេចប៉ាប Francis  នឹងមិនស្ថិតស្ថេរយូរអង្វែងឡើយ ហើយសម្តេចប៉ាប បានត្រៀមជាស្រេចក្នុងការលាលែង ជាជាងការកាន់តំណែងនេះអស់មួយជីវិត ដូចអតីតសម្តេចប៉ាបមុនដែរ  នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥នេះ។ ការទម្លាយរឿងនេះ បានធ្វើឡើងក្នុងពេលសម្តេចប៉ាប ធ្វើបទសម្ភាសន៍ជាមួយ​ភ្នាក់ងារមជ្ឈមណ្ឌលផ្សព្វផ្សាយ Televisa របស់ប្រទេស ម៉ិចស៊ិក ក្នុង​ខួបពីរឆ្នាំនៃការជាប់ឆ្នោតរបស់សម្តេច។

មេដឹកនាំសាសនាកាតូលិករូបនេះបានបញ្ជាក់ លោកមិនទាស់ចិត្តក្នុងការធ្វើសម្តេចប៉ាបនោះទេ ប៉ុន្តែលោកចង់ដូចមនុស្សទូទៅ ដែលអាចចេញទៅខាងក្រៅ ដោយគ្មានការ​កត់សម្គាល់ពីអ្នកដទៃ។

សូមជម្រាបថា សម្តេចប៉ាប Benedict បានក្លាយជា​មេដឹកនាំ​វិហារកាត់តូលិកទីក្រុង រ៉ូមទីមួយ ដែលបានលាលែងពីដំណែងកាលពីឆ្នាំ២០១៣កន្លងទៅនេះ  ដោយមិនបន្តអស់មួយជីវិត ដែលនេះជារឿងមិនធ្លាប់មាន ក្នុងរយៈពេល៦០០ឆ្នាំកន្លងមក៕

www.freshnewsasia.com