(ស្វាយរៀង)៖ លោក ស៊ូ ម៉ុល អភិបាកស្រុករមាសហែក នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ​ចុះបើកវេទិកាសាធារណៈ នៅឃុំដូង ដើម្បីជួយដោះស្រាយបញ្ហារបស់របស់ប្រជាពលរដ្ឋចំនួន៣ ភូមិ រួមមាន៖ ភូមិស្វាយពក ភូមិក្រញូង និងភូមិពោន ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៤០នាក់។

នៅក្នុងវេទិកានេះលោក ស៊ូ ម៉ុល ក៏បានសម្រេចយកបញ្ហារបស់ប្រជាពលរដ្ឋរួមមាន បញ្ហាអគ្គិសនី ផ្លូវលំ ប្រឡាយទឹក ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ ដើម្បីដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

ក្រៅពីការសម្រេចជួយដោះស្រាយបញ្ហានេះ លោកស៊ូ ម៉ុល បានថ្លែងថា គោលបំណងសំខាន់នៃការបើកវេទិការសាធារណះនេះគឺ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងឃុំដូងបានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងបញ្ហាប្រឈម តម្រូវការនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ សំណូមពរ និងសូមពរប្រជាពលរដ្ឋដែលបានលើកឡើង។

លោកបានបន្តថា វេទិកាសាធារណៈនេះដែរបានផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលស្រុករមាសហែក រដ្ឋបាលឃុំសម្រេចបាន កន្លងមក និងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឃមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលស្រុក និងសំណូមពរនានាសម្រាប់ការពិភាក្សា និង តាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដើម្បីឈានទៅធ្វើការកែលម្អនិងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកអភិបាលស្រុករមាសហែក ក៏បានលើកឡើងអំពីភូមិ ឃុំ មានសុវត្ថិភាពទាំង៧ ចំណុចព្រមទាំងស្នើរដល់ប្រជាពលរដ្ឋក្នុងឃុំដូង អញ្ជើញពិនិត្យមើលបញ្ជីចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាផងដែរ៕