(កំពត)៖ កម្មវិធីពិព័រណ៍បាតសមុទ្រ នឹងរៀបចំឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសហគមន៍នេសាទត្រពាំងពៅ ភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីចូលរួមទិវាអនាម័យបរិស្ថានជាតិ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាន។

គោលបំណងនៃកម្មវិធីពិព័រណ៍បាតសមុទ្រនេះ រួមមាន៖
* ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ
* ដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងជូនសាធារណជនអំពីសារៈសំខាន់របស់សមុទ្រ
* ដើម្បីចូលរួមគ្រប់គ្រង និងកែច្នៃសំណត់ប្លាស្ទិចដោយសហគមន៍ និងកាត់បន្ថយសំណល់ប្រាស្ទិកចូលសមុទ្រ
* ដើម្បីចូលរួមលើកកម្ពស់សហគមន៍ឱ្យមានភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ ។

ភ្ញៀវទេសចរណ៍ អាចចូលរួមកម្សាន្តដោយសេរី។ កម្មវិធីរួមមាន៖ គូរគំនូរកុមារ ប្រណាំងទូកកែច្នៃពីសំណល់ដបប្លាស្ទិក និងជិះទូកមើលស្មៅសមុទ្រ ផ្កាថ្ម ..៕

ទីតាំងកម្មវិធី៖ https://maps.app.goo.gl/5MvUxyJGUEXeh5pD8