(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចេញសារាចរណែនាំ ស្តីពីការចាប់ផ្តើមរៀបចំពិធីបុណ្យ «រំលឹកគុណអង្គរ» គិតចាប់ពីឆ្នាំ២០២២ តទៅ។

ការចេញសារាចរណែនាំ ដោយយោងតាមសេចក្តីជូនដំណឹងលេខ៤៨៦ សជណ.អវ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយល់ព្រមជាគោលការណ៍ ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរ នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេលបី(៣)ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ តទៅ៕

ខាងក្រោមនេះជាសារាចរណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖