(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ឃាត់រថយន្តគ្មានពន្ធនៅទូទាំងប្រទេសមានចំនួន ១៣គ្រឿង (ចង្កូតឆ្វេង១១គ្រឿង និងចង្កូតស្តាំ២គ្រឿង)។

រថយន្តទាំង១៣គ្រឿង ដែលចាប់ឃាត់បានរួមមាន៖

1- រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 និងទំហំស៊ីឡាំង 3300 CC
2- រថយន្តម៉ាក Lexus 570 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំផលិត២០០៩
3- រថយន្តម៉ាក LEXUS RX400H ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ប្រផេះ ឆ្នាំផលិត ២០០៦
4- រថយន្តម៉ាក LEXUS RX400Hរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ទឹកមាស ឆ្នាំផលិត ២០០៧
5- រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៤
6- រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ប្រផេះ ឆ្នាំផលិត ២០០៤
7- រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៥
8- រថយន្តម៉ាក TOYOTA SIENNA ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៨
9- រថយន្តម៉ាក TOYOTA CAMRY ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៧
10- រថយន្តម៉ាក TOYOTA PRIUS ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០១០
11- រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 និងទំហំស៊ីឡាំង 3300 CC
12- រថយន្តម៉ាក Mazda 2 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ស ឆ្នាំផលិត ២០១៩
13- រថយន្តម៉ាក Suzuki -Swift ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ លឿង ឆ្នាំផលិត២០១២

សូមបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង សម្រេចពន្យារពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួចរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសង្ឃឹមថា ម្ចាស់រថយន្តគ្មាន ពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕