(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនដល់ចៅក្រមចំនួន ១៧០រូប។

យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ដែល Fresh News ទទួលបាននៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកានេះ បានបង្ហាញថា ព្រះរាជអាជ្ញា ដែលបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់នេះមាន ៤កម្រិតរួមមាន៖ ចៅក្រម ៥៦រូប ត្រូវបានដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម, ចៅក្រម ២១រូប ត្រូវបានដំឡើងថ្នាក់ពីឋានន្តរស័ក្តិវរៈ និងថ្នាក់ពីឋានន្តរស័ក្តិវរៈចៅក្រម មកជាឋានន្តរស័ក្តិឧត្តមចៅក្រម, ចៅក្រម ៨៩រូប ត្រូវបានដំឡើងថ្នាក់ ក្នុងឋានន្តរស័ក្តិវរៈចៅក្រម, ចៅក្រម ៣រូប ត្រូវបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ពីឋានន្តរស័ក្តិអនុចៅក្រម មកជាឋានន្តរស័ក្តិវរៈចៅក្រម និងចៅក្រម ១រូប ត្រូវបានដំឡើងថ្នាក់ ក្នុងឋានន្តរស័ក្តិអនុចៅក្រម៕