(ភ្នំពេញ)៖ លោក ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កើតក្រុមការងារផ្តល់សេវាសាធារណៈទូទៅ ជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋ។

ការបង្កើតក្រុមការងារនេះ ទទួលបានការកោតសរសេីរ និងគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់បឹងទំពុនទី១។

ក្រុមការងារនេះអនុវត្តការងារតាមការណែនាំរបស់ប្រធាន ដោយភាពទទួលខុសត្រូវខ្ពស់ ដោយបានយកឯកសារដែលចុះហត្ថលេខា និងវាយត្រារួចពីសង្កាត់ទៅជូនពលរដ្ឋដល់ផ្ទះ មិនថាពេលយប់ ឬពេលថ្ងៃសំខាន់នៅពេលដែលពលរដ្ឋគាត់ទំនេរ៕