(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិនៃកម្ពុជា (អ.ស.ជ) លោកស្រី ហេលេណា លីនប៊ីក ( Helen Lindberg) អគ្គសវនករនៃការិយាល័យសវនកម្មជាតិ​ស៊ុយអែត (SNAO) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះមានគោលបំណង ដើម្បីប្រជុំបិទបញ្ចប់គម្រោងកិច្ចសហប្រតិបត្ដិការរវាងអាជ្ញាធរសវនកម្មជាតិ ជាមួយការិយាល័យសវនកម្មជាតិប្រទេសស៊ុយអែត តាមរយៈការពិនិត្យនិងវាយតម្លៃលទ្ធផលសម្រេចបានពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ និងអនុម័តទៅលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ដគម្រោងកិច្ចសហប្រតិបត្ដិការពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។

សម្រាប់លទ្ធផលនៃអង្គប្រជុំ សូមអានលម្អិតនៅនូវសេចក្ដីប្រកាសដែលមានដូចខាងក្រោម៖