(ភ្នំពេញ)៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨យប់ កម្លាំងការិយាល័យបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន២នាក់ នៅចំណុចមុខមន្ទីរពេទ្យកំពូលពេជ្រ ផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសខាងលើ និងចាប់យកម៉ូតូជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន១គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HZ-2042 បញ្ជូនមកការិយាល័យដើម្បី សាកសួរចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ឯក រក្សា អាយុ១៨ឆ្នាំ មុខរបរ កម្មករកន្លែងបោះពុម្ពស្នាក់នៅផ្ទះលេខ១៤០ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ សេង សំហាន អាយុ១៥ឆ្នាំ មុខរបរសិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី៩ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងឃុំខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត៕