(ភ្នំពេញ)៖ គណៈកម្មការរៀបចំការបោះឆ្នោត សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ពាណិជ្ជករ ឧស្សាហករ អ្នកធ្វើអាជីវកម្ម កសិកម្ម និងសេវាកម្ម ដែលមានបំណងចូលរួមរួមចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ សូមអញ្ជើញមកចុះឈ្មោះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

សម្រាប់ទីតាំងចុះឈ្មោះ គឺនៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ/កម្ពុជា ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោត សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដូចខាងក្រោម៖