(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ លោក ស ថេត ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានអញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ដែលកំពុងមានការខ្វះខាតផ្នែកជីវភាពខ្លាំង ចំនួន ១៣គ្រួសារ ដែលរស់នៅសង្កាត់បឹងទំពុន១។

សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់លោក ស ថេត ដោយលោកតែងតែឆ្លៀតពេលដេីម្បីចុះសួរសុខទុក្ខ និងផ្តល់អំណោយជាប្រចាំដល់ពលរដ្ឋទីទាល់ក្រខ្លាំង។

ក្រៅពីនោះ លោក ស ថេត ក៏បានឆ្លៀតពេលជួបសំណេះសំណាល និងផ្តល់មតិណែនាំល្អៗ ដល់ប្រធានគណបក្សសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជន នៅទីស្នាក់ការសង្កាត់បឹងទំពុន១។

ជាមួយនោះដែរលោកក៏បានអញ្ជេីញចូលរួមបុណ្យសពរបស់សមាជិកបក្សសង្កាត់បឹងទំពុន១ ចូលបញ្ច័យបុណ្យផងដែរ និងក៏បានចុះសួរសុខទុក្ខ និងផ្តល់ជាថវិកាដល់លោកប្រធានភូមិចំរេីនផល៤ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ ទុកសម្រាប់ដោះស្រាយព្យាបាលជំងឺផងដែរ៕