(ភ្នំពេញ)៖ លោក ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម បានទទួលមរណភាព នៅវេលាម៉ោង១០និង៥៦នាទីព្រឹកថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

សពលោក ម៉ី លីហួត ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ៨៩​A ផ្លូវលេខ១ បុរីហុងឡាយ លូ៥ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះចាត់ជាការជូនដំណឹងដល់ញាតិ មិត្ត ជិត ឆ្ងាយ ដើម្បីចូលរួមក្នុងកម្មវិធីបុណ្យសព ទៅតាមសន្ធាជ្រះថ្លា៕