(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី០៤ ខែឆ្នូ ឆ្នាំ២០២២ បានអញ្ជើញបើកដំណើរការកម្មវិធីប្រដាល់ «គ្រុឌគុនខ្មែរ» ដែលមានទីតាំងស្ថិតនៅ វ៉ល ១ ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។

កម្មវីធីនេះដែរ ដោយមានការអញ្ជើញចូលរួមពី លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងមានការចូលរួមពីសាធារណជនច្រើនរូប។

សូមជម្រាបថា សមាសភាពប្រកួត រួមមាន៖
* ទី១៖ ម៉ាលី ឆាលី ប្រកួតជាមួយ ប្រាក់ ចិត្រា
* ទី២៖ ពេជ្រ ប៊ុនសិដ្ធ ប្រកួតជាមួយ ភេតថូ ឆឆាំពាន
* ទី៣៖ ពេជ្រ ប៊ុនសិដ្ធ ប្រកួតជាមួយ យ៉បផុន គ្រូដានយីង
* ទី៤៖ អេវិរះ ខាំឈិតភូថង ប្រកួតជាមួយ ខៃវ៉ានថែ
* និងទី៥៖ អេអាំរិន ភូថង ប្រកួតជាមួយ កៅអេ៕