(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាអន្ដរជាតិអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២២ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត»

ក្នុងសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា អ្នកស្ម័គ្រចិត្ដ គឺជាឆ្អឹងខ្នង និងជាប្រតិបត្ដិករជួរមុខដ៏សកម្ម ពុំអាចខ្វះបាន់ឡើយរបស់កាកបាទក្រហមកម្ពុជា និងអង្គការស្ម័គ្រចិត្ដនានា។ អ្នកស្ម័គ្រចិត្ដ គឺជានិម្មិតរូបនៃការលះបង់កម្លាំងកាយចិត្ដ ពេលវេលា ធ្វើការរួមគ្នា ក្នុងការសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជំនៈបានរាល់ការលំបាក និងបញ្ហាប្រឈមនានា។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ឱ្យដឹងទៀតថា ជាក់ស្ដែងសាមគ្គីភាពដ៏រឹងមាំ របស់កម្លាំងស្មគ្រចិត្តពីគ្រប់មជ្ឈដ្ឋាន នៅក្នុងប្រទេស បានធ្វើឲ្យកម្ពុជាយើងកាន់តែរឹងមាំ ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិទូលំទូលាយ គ្រប់ជ្រុងជ្រោយជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសជាតិយើង អាចគ្រប់គ្រងបានជំងឺកូវីដ-១៩ ជំងឺឆ្លងរាតត្បាតសកលនានា ហើយបាននិងកំពុងតែស្តារ និងជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃការរស់នៅតាមគន្លងក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងជោគជ័យជាបន្តបន្ទាប់ទៀត ដូចជាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធថ្មីៗនេះ៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖