(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចសំណេះសំណាលជាមួយសារព័ត៌មាន ស្តីពី «វិស័យកសិកម្មនៅកម្ពុជា»។

កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កាលពីខែមុន លោក ឌិត ទីណា ធ្លាប់បានរៀបចំកិច្ចសន្ទនាមួយស្ដីពីការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម ដើម្បីផ្សព្វផ្សាយពីគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនី ទៅដល់ប្រជាកសិករដែលអញ្ជើញមកពីគ្រប់ខេត្ត-រាជធានី ទូទាំងប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែនិងថាមពល លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា។

សូមរំលឹកថា លោក ឌិត ទីណា ត្រូវបានប្រកាសចូលកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ជំនួសលោក វេង សាខុន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី៕