(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានៈ ដល់នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំនួន ៥រូប មានឋានៈស្មើរដ្ឋមន្ត្រី។

តាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ទាំង៥រូប ដែលត្រូវបានដំឡើងឋានៈនោះ រួមមាន៖

១៖ លោក ឈីវ យីស៊ាង មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
២៖ លោក ហ៊ុន ម៉ានិត មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
៣៖ លោក ប៉ាន់ខែម ប៊ុនថន​ មានឋានៈស្មើ រដ្ឋមន្ត្រី
៤៖ លោក ស្អាត សុភាព មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន
៥៖ លោក ហាក់ សុខហៃ មានឋានៈស្មើ រដ្ឋមន្ត្រី៕