(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃទេសាភិបាលស៊ាសិន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សានៃទេសាភិបាលស៊ាសិនលើកទី៤២ ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ របស់មជ្ឈមណ្ឌលស៊ាសិន។

កិច្ចប្រជុំក្រុមប្រឹក្សានៃទេ សាភិបាលស៊ាសិនលើកទី៤២ រៀបចំឡើងគោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ របស់មជ្ឈមណ្ឌលស៊ាសិន ដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងទៅ និងកំណត់ទិសដៅការងារចម្បងៗ ដែលនឹងគាំទ្រដល់មុខងារ-ភារកិច្ចរបស់មជ្ឈមណ្ឌលស៊ាសិន ដែលក្នុងនោះរួមមាន៖ ការបណ្តុះបណ្តាលជំនាញការងារធនាគារកណ្តាល ភាពជាអ្នកដឹកនាំ ការពង្រឹងការស្រាវជ្រាវក្នុងតំបន់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិក។

នៅក្នុងកិច្ចប្រជុំនោះក្រុមប្រឹក្សានៃទេសាភិបាលស៊ាសិនបានអនុម័តលើ៖
* គម្រោងថវិការបស់មជ្ឈមណ្ឌលស៊ាសិន សម្រាប់ឆ្នាំ២០២៣។
* កម្មវិធីបណ្តុះបណ្តាលនិងស្រាវជ្រាវ។
* ការងារអាទិភាពផ្សេងទៀតសម្រាប់ឆ្នាំ ២០២៣លទ្ធផល នៃតារាងពិន្ទុរបស់ស្ថាប័ន និងការចាប់ដៃគូយុទ្ធសាស្ត្រថ្មីចំនួន២ បន្ថែមទៀត៕