(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមេបញ្ជាការរងកងទ័ពជើងអាកាស មានទុក្ខយ៉ាងក្រៀមក្រំដោយមហាឧបាសក ឈុន ងាម ដែលត្រូវជាឪពុកក្មេក បានទទួលមរណភាព នៅវេលាម៉ោង១២៖៤២យប់ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

សពបានតម្កល់ទុកធ្វើបុណ្យនៅផ្ទះលេខ១១E0-១២E0 ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដង្ហែសពយកទៅបញ្ចុះនៅវត្តសិលានទី ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញបងប្អូនញាតិមិត្ត អញ្ជើញចូលរួមបុណ្យសពមហាឧបាសក ឈុន ងាម ឲ្យបានគ្រប់ៗគ្នា៕

សពមហាឧបាសក ឈុន ងាម ពេលធ្វើជាមន្រ្តីនគរបាល