(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងអំពីការប្ដូរទីតាំងអគារធ្វើការ ចេញពីក្នុងបរិវេណទីស្ដីការក្រសួងយុត្តិធម៌ ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតក្នុងដីឡូតិ៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះតទៅ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ដែរថា ដើម្បីរៀបចំកន្លែងធ្វើការ និងសវនាការឲ្យបានល្អប្រសើរ សាលាឧទ្ធរណ៍ភ្នំពេញ សូមធ្វើការលើកពេលសវនាដែលបានគ្រោងទុក ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទៅពេលក្រោយ វៀរលែងតែសំណុំរឿងមួយចំនួន ដែលមានភាពចាំបាច់ស្របតាមលក្ខខណ្ឌច្បាប់ ដែលក្រុមប្រឹក្សាសម្រេចទៅតាមករណីនីមួយៗ ដោយគិតទាំងសិទ្ធិស្របច្បាប់របស់គូភាគី។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង៖