(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកែសម្រួលសមាសភាពអ្នកនាំពាក្យថ្មី ដើម្បីធ្វើឱ្យការផ្តល់ព័ត៌មាននានាពាក់ព័ន្ធដែនសមត្ថកិច្ចរបស់ក្រសួងកាន់តែមានប្រសិទ្ធភាព។

យោងតាមសេចក្តីសម្រេចរបស់ក្រសួង បានបញ្ជាក់ថា ក្រុមអ្នកនាំពាក្យថ្មីរបស់ក្រសួងមានចំនួន១៥រូប មានលោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួង ជាប្រធាន៕