(ព្រះសីហនុ)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម រួមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តព្រះពុទ្ធសំរិទ្ធីគិរីថ្មដា ហៅវត្តថ្មដាក្រោម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បាននាំយកអំណោយជាសម្ភារមួយចំនួន ប្រគល់ជូនក្រុមប្រឹក្សាឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទុកជួយប្រជាពលរដ្ឋដែលងាយរងគ្រោះដូចជាជនចាស់ជរា ជនពិការ និងជនគ្មានទីពឹង។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីកាថា ការប្រគល់អំណោយនាពេលនេះ ដើម្បីរួមចំណែកតិចតួច ជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាព ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយយថាហេតុផ្សេងៗ ក៏ដូចជាជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងតែរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ផងដែរ ជាមួយពិសេសទុកសម្រាប់ក្រុមប្រឹក្សាឃុំសំរុង ចុះជួយដល់ជនចាស់ជរា ជនពីការគ្មានទីពឹង ដែលត្រូវការការជួយឧបត្ថម្ភបន្ថែមផងដែរ

សូមបញ្ជាក់ថា អំណោយដែលព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានប្រគល់ជូនក្រុមប្រឹក្សាឃុំសំរុង រួមមាន៖ អង្កចំនួន១០បេ=១០០០គីឡូក្រាម មី ១០កេស ទឹកត្រី១០យួ ត្រីខ ១០យួ និងទឹកសុទ្ធចំនួន ៥០យួរផងដែរ៕