(ភ្នំពេញ)៖ ពលរដ្ឋនៅភូមិកោះក្របី ដែលជាតំបន់មានឈ្មោះល្បី មៀន មានរស់ជាតិផ្អែម ឆ្ងាញ់ បានត្អូញត្អែរពី ផលមៀនដែលប្រមូលបាននារដូវបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ ធ្លាក់ចុះយ៉ាងគំហុក រហូតដល់ជាង៥០% ដោយសារតែបញ្ហាអាកាសធាតុ ខណៈតម្លៃ និងតម្រូវការមៀន​កើនឡើង។

​ម្ចាស់ចម្ការមៀនមួយចំនួន បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងរដូវបុណ្យចូលឆ្នាំចិនម្តងៗ យ៉ាងហោចណាស់ ប្រមូលផលពី​ជាង៥០គីឡូ ​ទៅ១០០គីឡូ តែនៅឆ្នាំនេះ បានត្រឹមតែ២០ទៅ៥០គីឡូប៉ុណ្ណោះ ដោយសារតែដាំដុះតាមធម្មតា មិនប្រើជី ឬឱ្យថ្នាំ កុំឱ្យជ្រុះ ឬផ្លែច្រើន។

បើតាមអ្នកភូមិកោះក្របីបាន​ឱ្យដឹងថា មៀននៅតំបន់នេះ ប្រមូលផលបាន២ដង ក្នុងមួយឆ្នាំ គឺលើកទី១ ក្នុងកំឡុងតែមករា និងកុម្ភៈ និងលើកទី២ ក្នុងអំឡុងខែសីហា ៕