(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ បានចេញប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលលកាន់កាប់ដីលំនៅដ្ឋាន ឬដីកសិកម្មនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវពិនិត្យព័ត៌មានក្បាលដីទាំងអស់ មុនពេលផុតកំណត់ធ្វើការវិនិច្ឆ័យជាប្រព័ន្ធ។

រដ្ឋបាលខេត្តព្រះសីហនុក៏បានណែនាំដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងដីធ្លីក្នុងតំបន់វិនិច្ឆ័យខាងលើ ចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិតនៅក្នុងបរិវាណវត្តសាមគ្គី។

គណៈកម្មការរដ្ឋបាលនឹងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) ដែលក្រុមចុះបញ្ជីដីធ្លីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានវាស់វែង និងប្រមូលទិន្នន័យកន្លងមក៕