(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ៤រូប និងអនុរដ្ឋលេខាធិការម្នាក់ នៅក្រសួងការពារជាតិ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣​ ខែមករា ឆ្នាំ២០២៣នេះ។

តាមព្រះរាជក្រឹត្យ បានសម្រចតែងតាំងនាយទាហានជាន់ខ្ពស់ជារដ្ឋលេខាធិការ​ និងអនុរដ្ឋលេខាធិការរួមមាន៖

ទី១៖ លោកឧត្តមសេនីយ៍ឯក ហេង បូរិន្ទ ជារដ្ឋលេខាធិការ
ទី២៖ លោកឧត្តមសេនីយ៍ឯក សំរិទ្ធ ហ៊ុន ជារដ្ឋលេខាធិការ
ទី៣៖ លោកឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី ជារដ្ឋលេខាធិការ
ទី៤៖ លោកឧត្តមសេនីយ៍ឯក មិន នីម ជារដ្ឋលេខាធិការ
ទី៥៖ លោកឧត្តមសេនីយ៍ឯក ស្វាយ ញ៉ន អនុរដ្ឋលេខាធិការ។

ជាមួយគ្នានេះ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ជូនលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ផងដែរ៕