(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៥៦,៥៦១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៤,១២៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥០,១៧២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៨,០៣៥នាក់
៤៖ អាយុ៥ឆ្នាំ ៤៣០,៧៨៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩៣,៤៤៤នាក់

ដោយឡែកសម្រាប់អ្នកបាន ដូសទី៣ចំនួន ១០,៤៨៨,៣៧១នាក់, ដូសទី៤ចំនួន ៤,៨៩៥,២៤៥នាក់, ដូសទី៥ចំនួន ១,៤២៧,១៩១នាក់ និងដូសទី៦ ចំនួន ៧០,១៥៣នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕