(កោះកុង)៖ ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការពារពារកូវីដ១៩ ដូសទី៦ (ដូសជំរុញ)។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានថ្លែងថា នាយទាហាន​ នាយទាហានរង ពលអាវុធហត្ថខេត្កកោះកុងជិត ១០០នាក់ និងក្រុមគ្រួសារពួកគាត់មួយចំនួន បានអញ្ជើញមកបំពេញកាតព្វកិច្ចទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ រួចរាល់ហើយដោយ អនុវត្តន៍ឲ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ជាចុងក្រោយលោកឧត្តមសេនីយ៍ បានអំពាវរនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស អញ្ជើញចូលរួមចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពយើងទាំងអស់គ្នាហើយត្រូវអនុវត្តន៍វិធានការសុខាភិបាល ឲ្យបានជាប់ជានិច្ច និងរួមគ្នាថែរក្សាអនាម័យបរិស្ថានដើម្បីសុខភាព និងលើកស្ទួយផ្នែកវិស័យទេសចរណ៍ផងដែរ៕