(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្លាស់ប្តូរលោក ជឹង ផល្លា លំដាប់លេខរៀងទី១ នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញពីប្រធានក្រុមប្រឹក្សាខេត្តកំពត ដោយមូលហេតុសាមីខ្លួន សុំលាលែងពីមុខតំណែង។ នេះបើយោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។

តាមរយៈសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកំពត ចំនួន០២រូប រួមមាន៖

*ទី១៖ លោក ញ៉ូវ សាឯម លំដាប់លេខរៀងទី២ នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាប្រធានក្រុមប្រឹក្សាខេត្តកំពត ជំនួសលោក ជឹង ផល្លា។

*ទី២៖ លោក អោក សំណាង លំដាប់លេខរៀងទី៤ នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាខេត្តកំពត ជំនួសលោក ញ៉ូវ សាឯម ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង៖