(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៥៨,៣៥១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៤,៤៨៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥០,២៧៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៨,៣៩០នាក់
៤៖ អាយុ៥ឆ្នាំ ៤៣១,០៤៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩៤,១៥៣នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៤៩៧,២៦៨នាក់, ដូសទី៤ចំនួន ៤,៩១២,៤៨៧នាក់, ដូសទី៥ចំនួន ១,៤៥៧,០១៧នាក់ និងដូសទី៦ចំនួន ១០០,៩៨១នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕