(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា បានសហការជាមួយ សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា រៀបចំសិក្ខាសាលាក្រោមប្រធានបទ «ការបើកប្រាក់ឈ្នួលតាមប្រព័ន្ឋឌីជីថល និងសេវាកម្មប្រាក់ឈ្នួល (Digital-wage and Payroll Service)»

សិក្ខាសាលា ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដោយមានការសហការ និងចូលរួមដោយវាគ្មិនមកពី អង្គការអន្តរជាតិខាងការងារ ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO/BFC និងធនាគារប្រៃសណីយ៏កម្ពុជា អ.ក (Post Bank) នៅសាលប្រជុំ SCIA ។

មានវាគ្មិន២រូបដែលបានអញ្ជើញចូលរួម គឺ៖

១៖ លោក នួន វិរៈ ប្រធានគ្រប់គ្រងគម្រោងប្រាក់ឈ្នួលឌីជីថលនៃអង្គការអន្តរជាតិខាងការងារ ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO/BFC

២៖ លោក អ៉ីម ណារ៉ា នាយកប្រតិបត្តិគ្រប់គ្រងប្រាក់បញ្ញើសន្សំនៃធនាគារប្រៃសណីយ៍កម្ពុជា អ.ក (Post Bank)។

វាគ្មិនបានផ្សព្វផ្សាយ និងចែករំលែកពីគោលនយោបាយប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល (Digital-wage Policy) និងការណែនាំពីកញ្ចប់សេវាកម្មប្រាក់ឈ្នួល (Payroll Service) នៃធនាគារប្រៃសណីយ៍កម្ពុជា អ.ក (Post Bank) ទៅកាន់សិក្ខាកាមដែលបានអញ្ជើញចូលរួមផ្ទាល់ និងតាមប្រព័ន្ឋអនឡាញ មកពីវិស័យឧស្សាហកម្ម មានវិស័យរោងចក្រផលិតស្បែកជើង វិស័យផលិតផលិតផលធ្វើដំណើរ និងស្បែក និងវិស័យឯកជនចំនួន៣៥ក្រុមហ៊ុន សរុបជាង៨០នាក់៕