(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មានមណ្ឌលផ្តល់សេវាសាធារណៈចំនួន ០៦ទីតាំង ក្នុងនោះ ០៤ទីតាំង ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ០២ទីតាំងទៀត ស្ថិតនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។

បើតាមការបញ្ជាក់របស់ក្រសួងសាធារណការ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា ទីតាំងនិងសេវាសាធារណៈផ្សេងៗ ដែលប្រជាពលរដ្ឋអាចទៅទទួលសេវាបានរួមមាន៖

១៖ មណ្ឌលផ្តល់សេវាសាធារណៈ នៅទីស្ដីការក្រសួង៖ មានសេវាកម្ម៖ ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត, ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ, ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក), ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ, អាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងកាត់ព្រំដែនតាមផ្លូវគោក, តម្លើងកម្មវិធីក្នុងទូរស័ព្ទ (Mobile App Installation), តម្លើងឧបករណ៍ ETC-OBU សម្រាប់ចេញចូលផ្លូវល្បឿនលឿន, ដាក់ពាក្យសុំលតាបត្រទោចក្រយានយន្ត សម្រាប់ចេញចូលផ្លូវល្បឿនលឿន។ មានអាស័យដ្ឋាន៖ វិថីជាសុផារ៉ា(៥៩៨) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ផែនទីទីតាំង៖ https://goo.gl/maps/TnopwrMwoCtD1gMi8

២៖ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអនភ្នំពេញ (Aeon 1) មានសេវាកម្ម៖ ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ ។ អាស័យដ្ឋាន៖ ដីឡូតិ៍លេខ១៣២ វិថីសម្ដេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ផែនទីទីតាំង៖ https://goo.gl/maps/VAP4APquPEPuFKZr7

៣៖ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអនសែនសុខ (Aeon 2) មានសេវាកម្ម៖ ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ។ អាស័យដ្ឋាន៖ ផ្លូវលេខ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ផែនទីទីតាំង៖ https://goo.gl/maps/twQmv9EHHv3Nzafo6

៤៖ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុងណូរ៉ម៉ល (Chip Mong Noro Mall) មានសេវាកម្ម៖ ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត, ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ, ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)។ អាស័យដ្ឋាន៖ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ផែនទីទីតាំង៖ https://goo.gl/maps/7yJLTqx7cyzMj2cj6

៥៖ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ឌឹ ហេរីថេក វ៉ក (The Heritage Walk) ខេត្តសៀមរាប មានសេវាកម្ម៖ ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត, ស្នើសុំប្តូរ និងពន្យាបណ្ណបើកបរ, ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ។ អាសយដ្ឋាន៖ ផ្លូវជាតិលេខ៦ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ផែនទីទីតាំង៖ https://goo.gl/maps/EEw7ohF3MUUqTFGbA

៦៖ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ (FURI Times Square Mall) ខេត្តព្រះសីហនុ មានសេវាកម្ម៖ ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត, ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ, ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)។ អាសយដ្ឋាន៖ ខាងត្បូងវិមានឯករាជ្យ វិថីឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផែនទីទីតាំង៖ https://goo.gl/maps/5BGp7gsp6AMCmfQB7

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ (HOTLINE)៖ 1275