(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ២នាក់

២៖ ចំនួនអ្នកស្លាប់កើនជិតដល់ ១,៤០០នាក់នៅតួកគីនិងស៉ីរី ក្រោយការវាយប្រហារគ្រោះរញ្ជួយដីដ៏សាហាវ

៣៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតឆ្នាំ១៩៧៨ ពេលចុះត្រួតពិនិត្យភូមិសាស្រ្ត ដើម្បីហ្វឹកហ្វឺនកងវរសេនាតូចលេខ២៤៦ ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត

៤៖ មេដឹកនាំកំពូលអ៉ីរ៉ង់ប្រកាសផ្តល់ការលើកលែងនិងបន្ធូរបន្ថយទោស ដល់អ្នកជាប់ពន្ធនាគាររាប់ម៉ឺននាក់

៥៖ កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ១៨៤នាក់ទៀត ចេញទៅបំពេញបេសកកម្មមនុស្សធម៌ នៅលីបង់ (

៦៖ មេដឹកនាំជាន់ខ្ពស់ម្នាក់ មកពីគណបក្សប្រឆាំងនៅតៃវ៉ាន់ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចំពោះមុខភាពតានតឹង

៧៖ អ្នកនាំពាក្យក្រសួងការបរទេស៖ VOA លេងនយោបាយកខ្វក់ចំពោះទំនាក់ទំនងកម្ពុជា-ចិន តាមរយៈការបំភាន់សាធារណមតិ ជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចតេជោ

៨៖ រុស្ស៉ី ចោទថាអ៊ុយក្រែន មានផែនការបំផ្ទុះគ្រាប់បែកបំផ្លាញអគារជាច្រើន ដើម្បីទម្លាក់កំហុសលើខ្លួន

៩៖ លោកស្រី ឱ វណ្ណឌីន អំពាវនាវអាណាព្យាបាល ឪពុកម្ដាយរបស់សិស្សានុសិស្ស កុំព្រួយបារម្ភចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩, ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន

១០៖ អធិការបតីអាល្លឺម៉ង់៖ លោក ពូទីន មិនបានគំរាមកំហែងខ្ញុំ ឬអាល្លឺម៉ង់ ឡើយ

១១៖ រដ្ឋសភា នឹងបើកសម័យប្រជុំវិសាមញ្ញ នៅថ្ងៃទី៨ ខែកុម្ភៈ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន២

១២៖ ហ្វីលីពីនចាប់អារម្មណ៍ខ្លាំង លើគុណភាពអង្ករកម្ពុជា ខណៈតម្លៃទិញលក់ កំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នា

១៣៖ SME Bank ផ្តល់ឥណទានដោយផ្ទាល់ ដល់សហគ្រាសធុនតូច និងមធ្យមចំនួន ២៣១ សហគ្រាស ក្នុងទឹកប្រាក់ជាង ៥០លានដុល្លារ

១៤៖ យោធាកូឡុំប៊ី អះអាងពីវត្តមានបាឡុង ក្នុងដែនអាកាសរបស់ខ្លួន មួយថ្ងៃមុនអាមេរិកបាញ់ទម្លាក់បាឡុងចិន

១៥៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ០៦ ខែកុម្ភៈនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៥.៥លាននាក់ និងស្លាប់ជាង៣៦.៥ម៉ឺននាក់

១៦៖ ទីក្រុងប៉េកាំងទទួលស្គាល់ថា បាឡុងមួយទៀតដែលប្រទះឃើញហោះលើតំបន់អាមេរិកឡាទីន កាលពីសប្តាហ៍មុន ក៏ជាបាឡុងរបស់ចិនដែរ

១៧៖ អាមេរិកនៅតែនាំមុខចិន ជាប្រទេសមានអំណាចឥទ្ធិពលធំជាងគេនៅអាស៉ី ខណៈប្រទេសអាស៊ានចំនួន៣ ក៏ស្ថិតក្នុងចំណោត់ថ្នាក់កំពូលទាំង១០ ផងដែរ

- ព័ត៌មាន Fresh News Plus

១៖ សល់តែ៨៨ថ្ងៃទៀតប៉ុណ្ណោះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

២៖ Elon Musk និយាយថា SpaceX គ្រោងបាញ់បង្ហោះយានអវកាស Starship របស់ខ្លួននៅក្នុងខែមីនាខាងមុខនេះ

៣៖ ការលក់ថេប្លេតនៅក្នុងឆ្នាំ២០២២ បានធ្លាក់ចុះបន្តិច ខណ: Apple នៅតែនាំមុខគេ

៤៖ តារារ៉េប Drake ចង់ឲ្យសេវាកម្ម Spotify បង់ប្រាក់បន្ថែមដល់អ្នកសិល្បៈ បន្ទាប់ពីលោកក្លាយជាតារាមានចំនួន អ្នកចូលទស្សនាច្រើនបំផុត

៥៖ Man City បន្តតាម ៥ពិន្ទុជាមួយ Arsenal នៃឱកាសលើកពាន PL ក្រោយលេងចាញ់ Spurs

៦៖ ថ្នាក់ដឹកនាំកីឡាការ៉ាតេ៖ ការចូលរួមផុសផុលក្នុងជើងឯកជាតិ គឺជាសក្ខីភាព នៃយុទ្ធនាការកីឡារស់ក្នុងសន្ដិភាព

៧៖ ជប៉ុនត្រៀមដាក់កម្រិតការនាំចេញម៉ាស៊ីនផលិតបន្ទះឈីបទៅកាន់ប្រទេសចិន

៨៖ Beyonce បំបែកកំណត់ត្រាឈ្នះពានរង្វាន់ Grammy ច្រើនជាងគេ ខណៈ Harry Styles ឈ្នះពាន «អាល់ប៊ុមប្រចាំឆ្នាំ»


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)