(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងមន្ត្រីជំនាញ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានពិនិត្យការងារមួយចំនួននៅតាមទីតាំងការដ្ឋាននានាដែលអាជ្ញាធរជាតិអប្សរាកំពុងអនុវត្ត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ដំណើរអញ្ជើញចុះពិនិត្យនេះ ក្នុងគោលបំណងដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ ដែលសម្រេចបាននាពេលកន្លងមក និងផ្តល់អនុសាសន៍ណែនាំមួយចំនួនទៅកាន់អ្នកជំនាញនៅតាមការដ្ឋាននីមួយៗ ដើម្បីឱ្យដំណើរការជួសជុលសម្រេចបានលទ្ធផលល្អប្រសើរ៕