(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៣ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ជួញដូរ១១ករណី, ចាត់ចែងសម្រួល១ករណី និងដឹកជញ្ជូនរក្សាទុក១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៧៣៤ករណី ឃាត់មនុស្ស១៧៧៥នាក់ (ស្រី១២៧នាក់)៕